Khmer poem

Khmer literacy is one of the most important subjects that we Cambodian need to take. This round, we learn how to get good interviews, good networking, and we also learn about the Khmer writing skills such as writing Khmer poem, descriptive paragraph after we interview and writing stories. Down below is my work. 

របៀបសំពះរបស់ខ្មែ

.​​ របៀបសំពះនៃខ្មែរ​​​​​​​​​​​​​​​​​​​​​               មិនច្រើនហូរហែរ           គឺមានតែប្រាំរបៀប។

គ្រប់គ្នាត្រូវតែប្រុងប្រៀប        រៀនឲ្យគ្រប់ស្នៀត         កុំឲ្យគេវាយតម្លៃ។

ពេលយើងប្រណមលើកដៃ      គួរយល់អត្ថន័យ            ការសំពះឲ្យបានច្បាស់លាស់។

ទី១សំពះមនុស្ស                          ដែលមានអាយុ              ប្រហាក់ប្រហែលនឹងគ្នា។

.យើងគួរលើកដៃពណនា     ជាការគោរពគ្នា            សូមយើងដាក់ត្រឹមឧរា។

ចំណែកទី២វិញណា                     ចៅហ្វាយមេការ             សម្រាប់អ្នកជារៀមច្បង។

យើងដាក់ត្រឹមមាត់វិញម្ដង    កុំឲ្យមានឆ្គង                  ប្រណិប័តន៍ឲ្យខុសទៅណា។

ទី៣មាតាបិតា                           ជីដូនជីតា                       សូមយើងដាក់ត្រឹមច្រមុះ។

១០.អាចារ្យដូចគ្នាដែរនោះ       បើធ្វើដូច្នោះ                  អ្នកផងគេនឹងចូលចិត្ត។

ព្រះសង្ឃវត្ថុស័ក្ដសិទ្ធិ                   ព្រមទាំងមហាក្សត្រ    យើងដាក់កម្ពស់ចិញ្ចើម។

រីឯខាងលើចិញ្ចើម                     ទេវតាដ៏ឆ្នើម                ព្រះឥន្ទ្រព្រមទាំងបួងសួង។