ក្នុងនាមជាកូនខ្មែរមួយរូប យើងត្រូវតែមានការយល់ដឹងខ្លះៗអំពីប្រវត្តិសាស្ត្ររបស់ប្រទេសយើង ក៏ដូចជាប្រវត្តិនៃអក្សរសាស្ត្រដែរ។ រយៈពេលប្រាំពីរសប្ដាហ៍មុននេះ ខ្ញុំបានធ្វើការស្រាវជ្រាវអំពី ប្រវត្តិនៃ ទឹកដីខ្មែរ ព្រមទាំងការវិវត្ត៍នៃតួរអក្សរខ្មែរផងដែរ។ ក្រោយពីធ្វើការស្រាវជ្រាវនៅក្នុងប្រព័ន្ធអ៊ីនធើណែត ខ្ញុំបានធ្វើការជាក្រុម ដើម្បីរៀបចំជាការធ្វើបទបង្ហាញមួយ ក្នុងគោលបំណងចែករំលែកចំណេះដឹងដែលខ្លួន មានទៅដល់មិត្តរួមថ្នាក់។ ក្រៅពីការធ្វើបទបង្ហាញ ពួកយើងក៏មានជាការសរសេរតាមអានដូចគ្នា។ ការធ្វើដូចនេះ ខ្ញុំក៏ដូចជាមិត្តរួមថ្នាក់បានបង្កើនសមត្ថភាពក្នុងការសរសេរ រួមទាំងការធ្វើបទបង្ហាញ។